អាវរងារអំណោយរបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានចែកជូនកងកម្លាំងចម្រុះទិសទី១ នៃខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កងកម្លាំងចម្រុះទិសទី១ នៃខេត្តបន្ទាយមានជ័យ ខណៈដែលពិធីនេះរៀបចំឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខលំបាក តាមថែរក្សា ចិញ្ចឹមបីបាច់ព្រមទាំងបានផ្តល់អ្វីៗគ្រប់យ៉ាងដល់បងប្អូននៅទីនេះ (រដូវភ្លៀងផ្តល់អាវភ្លៀង រដូវរងាផ្តល់ អាវរងា) ជាពិសេសការផ្តល់ប្រាក់ឧបត្ថម្ភហូបបន្ថែមរបស់សម្តេច ចំនួន ៣,០០០រៀលក្នុង១ថ្ងៃ ក្នុង១នាក់ជាដើម៕ ដោយ ៖ កំសត់