មកដឹងអំពីមូលហេតុខ្លះៗដែលបណ្តាលឲ្យលោកឧកញ៉ា និងអង្គរក្សខឹងអ្នកបើករថយន្តក្រុងបើកកៀរនៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ នាពេលថ្មីៗកន្លងទៅនេះនៅតាមបណ្តាញសង្គមមានការចែករំលែកនូវរូបភាពដែលលោកឧកញ៉ាម្នាក់និងអង្គរក្សហើយអង្គរក្សបានប្រើហឹង្សាវាយកំទេចកញ្ចក់រថយន្តក្រុងក៏ដោយសារខឹងសម្បាររឿងអ្នកបើកបររថយន្តក្រុងបើកកៀររថយន្តរបស់លោកឧកញ៉ានិងយកទូរសព្ទដៃប្រ៊ូឡានវាយកំទេចចោលដោយ ប្រូឡានរថយន្តក្រុងថតសកម្មភាពអង្គរក្សបានវាយកញ្ចក់រថយន្តរបស់គេ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និ១៥នាទីព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០២២នៅលើផ្លូវជាតិលេខ១ស្ថិតនៅខាងលិចផ្សារជីភូ ស្ថិតនៅភូមិ ព្រៃធំ សង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង។

ទាក់ទិនករណីនេះដែរលោកវរៈសេនីយ៍ទោ ហែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋាននគបាលក្រុងបាវិតបានឲ្យក្រុមអ្នកសារព័ត៌មានដឹងថាៈ ករណីឈានប្រើហិង្សា នេះមូលហេតុអ្នកបើកបររថយន្តក្រុងបានបើកកៀរថយន្តលោកឧកញ៉ា លី យូគៀកធ្វើឲ្យរថយន្តលោកឧកញ៉ា គេចធ្លាក់ផ្លូវ។

លោកអធិការបន្តទៀតថា ក្រោយមកលោកឧកញ៉ា ក៏បានទូរសព្ទ័មកសុំអន្តរាគមន៍ឲ្យសមត្ថកិច្ចស្ទាក់រថយន្តបង្ក ដើម្បីធ្វើការដោះស្រាយ។ សមត្ថកិច្ចនគបាលក្រុងបាវិតបានដាក់កម្លាំងស្ទាក់រថយន្តបង្ក តាមការប្តឹងសុំអន្តរាគមន៍ពីជនរងគ្រោះសមត្ថកិច្ចទទួលបានបណ្តឹងភ្លាមក៏ដាក់កម្លាំងចុះ ស្ទាក់បាននៅសង្កាត់បាវិតក្រុងបាវិត។

ប្រភពបន្តថា ពេលដែលលោកឧកញ៉ាមកដល់បានហៅ អ្នកបើកបររថយន្តក្រុងឲ្យចុះពីលើរថយន្តដើម្បីដោះស្រាយក៏ប៉ុន្តែអ្នកបើកបររថយន្តក្រុងមិនព្រមចុះពីលើរថយន្តទើបធ្វើឲ្យលោកឧកញ៉ាខឹង ហើយអង្គរក្ស លោកឧកញ៉ា បានយកដុំថ្ម វាយបំបែកកញ្ចក់រថយន្តដើម្បីឲ្យអ្នកបើកបរចុះមកដោះស្រាយ។ខណៈនោះ ប្រ៊ូរថយន្តក្រុងបានយកទូរសព្ទ័ដៃ ថតរូបលោកឧកញ៉ានិងអង្គរក្ស លោកឧកញ៉ាបានឲ្យអ្នកថតនោះលុបរូបភាពចេញ ក៏បន្តែជននោះមិនព្រមលុបទើបលោកឧកញ៉ាយកទូរសព័្ទវាយកំទេចចោលតែម្តង។ក្រោយមកសមត្ថកិច្ចបានអញ្ជើញលោកឧកញ៉ានិងអង្គរក្សនិងអ្នកបើកបររថយន្តក្រុងទៅអធិការដ្ឋានក្រុងបាវិតដើម្បីដោះស្រាយ ក៏ប៉ុន្តែភាគីអ្នកបើករថយន្តក្រុងមិនព្រមចូលខ្លួនដោះស្រាយទេ គឺរត់គេចខ្លួន ហើយបានឲ្យម្ចាស់ក្រុមហ៊ុនរថយន្តក្រុងចូលមកដោះស្រាយវិញ។

ភាគីលោកឧកញ៉ាលី យូគៀក មិនយល់ព្រម គឺលោកឧកញ៉ា សុំឲ្យអ្នកបើកបររថយន្តក្រុង ចូលខ្លួនមកដោះស្រាយ សុំទោសលោកឧកញ៉ា បញ្ចប់រឿងនឹងឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យា ជនបង្ក បើកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំ អ្នកបើកបរ បើកបរត្រូវមានក្រមសិលធម៌ សុជីវធម៌ គោរពអាទិភាព កុំបើក វ៉ាជែងកន្លែងគ្រោះថ្នាក់។ប្រភពបន្តថា អ្នកបើកបររថយន្តក្រុងមិនព្រមចូលខ្លួន ដោយខ្លាចសមត្ថកិច្ចឃាត់ខ្លួន ។

ចំណែកម្ចាស់ក្រុមហ៊ុនក៏មិនហ៊ានដោះស្រាយបញ្ចប់រឿងដែរ ដូច្នេះសមត្ថកិច្ចឃាត់រថយន្តក្រុងទុកនិងធ្វើរបាយការណ៍បញ្ជូនសំណុំរឿងមកស្នងការដ្ឋាននគបាលខេត្តដើម្បីដោះស្រាយបន្ត។ មហាជនវិញបានលើកឡើងថា គួរឃាត់ខ្លួនអ្នកបើកបររថយន្យក្រុងមកធ្វើកិច្ចសន្យា និងអប់រំ ដោយកន្លងមក គឺ អ្នកបើកបររថយន្តក្រុងបើកព្រហើនណាស់ គ្មានគោរពច្បាប់ចរាចរណ៍ហើយគ្មានសុជីវធម៌ទេ បើកបរល្បឿនលឿន វ៉ាជែងកន្លែងគ្រោះថ្នាក់។ ចំណែកមហាជនដែលមើលឃ្លីបវីដេអូ ដែលបណ្តាញសង្គមហ្វេសប៊ុកបង្ហោះពីសកម្មភាពលោកឧកញ៉ានិងអង្គរក្ស យកដុំថ្មវាយកំទេចកញ្ចក់រថយន្តក្រុងនិងវាយកំទេចទូរសព្ទ័ដៃប្រ៊ូឡានក្រុងនោះបានផ្ទុះខលមិនរិះគន់យ៉ាងចាស់ដៃ នូវសកម្មភាពរបស់លោកឧកញ៉ានិងអង្គរក្ស។

បើតាមប្រភពព័ត៌មានដែលស្និតនិងលោកឧញ៉ាបានឲ្យដឹងថាៈ នៅក្នុងហេតុការណ៌ខាងលើបើទោះបីជាពុំមានមនុស្សរងគ្រោះក៏ពិតមែនប៉ុន្តែបើរថយន្តលោកឧញ៉ាមិនគេចចេញពីគន្លងផ្លូវបើកបររហូតធ្លាក់ចេញពីលើផ្លូវទេច្បាស់ជាលោកឧញ៉ាត្រូវស្លាប់ជាក់ជាពុំខានពីព្រោះខាងរថយន្តក្រុងគាត់បើកបំពានមកលើសគន្លងចូលមកខាងឆ្វេងដៃហើយស្ថិតក្នុងល្បឿនលឿនប្រហែលជា១២០ ទៅ១៤០គីឡូម៉ែត្រក្នុងមួយម៉ោងបើទោះបីជារថយន្តលោកឧញ៉ាសុីញ៉ូភ្លើងក៏ពុំគេចចេញដែរអញ្ចឹងមានតែគេចចេញខ្លួនឯងតែម្តងទៅ។

ប្រភពដដែលបានឲ្យដឹងទៀតថាៈនៅពេលឃើញរថយន្តក្រុងបើកគៀររថយន្តរបស់លោកឧញ៉ានោះរថយន្តអង្គរក្សក៏បានបត់ត្រឡប់ក្រោយតាមរថយន្តក្រុងឲ្យឈប់សិនដើម្បីសួនាំនិងណែនាំកុំឲ្យបើករថយន្តដូច្នេះទៀតតែរថយន្តក្រុងនោះមិនងាយឈប់ទេទើបអង្គរក្សទ្រាំមិនបានទើបបណ្តាលឲ្យមានរឿងឈ្លោះប្រកែកគ្នារវាងអ្នកបើករថយន្តក្រុងនិងអង្គរក្ស។ ដោយឃើញសភាពដូច្នេះលោកឧញ៉ាក៏បានបត់ឡានតាមទៅមើលហើយក៏សួនាំរឿងបើករថយន្តគៀរថយន្តគាត់ផងនោះមិនទាន់សួរចប់ផងក៏ត្រូវព្រូរឡានយកទូរសព្ទមកថតលោកឧញ៉ាទៅវិញហើយលោកឧកញ៉ាបានបញ្ជាឲ្យលុបរូបថតនោះចោលតែខាងព្រូឡាននៅតែប្រកែកមិនព្រមលុបទើបចេញជារឿង

ហេតុដូច្នេះតែម្តងទៅ។ អញ្ចឹងហើយក៏មានបងប្អូនខ្លះគាត់មិនបានដឹងអំពីដើមហេតុខាងលើនេះទេច្បាស់ជាថាលោកឧញ៉ាប្រើអំពើហឹង្សាជាក់ជាពុំខានឡើយព្រោះឃើញតែឃ្លីបវីដេអូតែបន្តិចមិនដឹងពីរឿងហេតុពីដំបូងនោះទេ។ នេះពិតជាសំណាងមួយក្នុងចំណោម១លានគ្រោះថ្នាក់មែន៕