
អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៩លាន ៩៤ម៉ឺននាក់ ស្លាប់ជាង ៤លាន ៨៨ម៉ឺននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៣៩, ៩៤៤,៤៧៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៨៨៩,៤៤០នាក់ និងជាសះស្បើយឡើងវិញ ២១៧,២៩៨,២៣០នាក់។
តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៥,៥៤៧,៩២០នាក់ ស្លាប់ចំនួន ៧៣៩,៧៧៨នាក់ និងជាសះស្បើយចំនួន ៣៥,១០៧,៤៥២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ០១៩,៦៨០ នាក់ ស្លាប់ចំនួន ៤៥១,៤៦៩នាក់ និងជាសះស្បើយ ៣៣,៣៥៥, ០៩៧នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៥៩៧,៩៤៩នាក់ ស្លាប់ ៦០១,៦៤៣នាក់ និងជាសះស្បើយ ២០,៧៤០,២៦៧នាក់៕