សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,០៦៩ករណីបន្ថែមទៀត និងស្លាប់១៨នាក់ក្នុងរបាយការណ៍ថ្ងៃអង្គារ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីនៅថ្ងៃអង្គារម្សិលមិញបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន២,០៦៩ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៨នាក់ទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

សូមជម្រាបថា គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៤១,៣៤១ករណី និងកើនដល់៦១២នាក់៕