
Pfizer ព្រមព្រៀងឱ្យប្រទេសមានប្រាក់ចំណូលទាបអាចផលិតថ្នាំគ្រាប់ការពារកូវីដ-១៩
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតឱសថយក្សរបស់អាមេរិក Pfizer បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យផលិត និងផ្គត់ផ្គង់ថ្នាំគ្រាប់ការពារជំងឺកូវីដ១៩ ពិសោធន៍របស់ខ្លួននៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមរាប់សិបប្រទេស។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិក និងក្រសួងសុខភាពសាធារណៈអន្តរជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ (MPP) បានអនុញ្ញាតឱ្យប្រទេសដែលមានប្រាក់ចំណូលទាប ឬមធ្យមចំនួន ៩៥ ប្រទេសអាចផលិត និងផ្គត់ផ្គង់ថ្នាំគ្រាប់ការពារជំងឺកូវីដ ១៩ របស់ខ្លួន ហើយនឹងអាចចែកចាយទៅកាន់ប្រទេសជិតខាងបន្តបានផងដែរ។
ប្រទេសភាគច្រើនដែលរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនេះគឺមាននៅក្នុងទ្វីបអាហ្វ្រិក និងអាស៊ី ដែលគ្របដណ្តប់ប្រហែល ៥៣ ភាគរយនៃចំនួនប្រជាជនលើពិភពលោក។
លោក Albert Bourla នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer បាននិយាយ កាលពីថ្ងៃ អង្គារថា ក្រុមហ៊ុន Pfizer នឹងនៅតែប្តេជ្ញាចិត្តក្នុងការនាំមកនូវរបកគំហើញវិទ្យាសាស្ត្រ ដើម្បីជួយបញ្ចប់ជីវិតនៃជំងឺរាតត្បាតជាសកលនេះ សម្រាប់ពិភពលោកទាំងមូលផងដែរ។
គួរបញ្ជាក់ថា ការសាកល្បងដំណាក់កាលចុងក្រោយរបស់ថ្នាំគ្រាប់ការពារជំងឺកូវីដ ១៩ នេះ បានបង្ហាញពីប្រសិទ្ធក្នុងការកាត់បន្ថយអត្រានៃការចូលមន្ទីរពេទ្យ និងអត្រាស្លាប់ សម្រាប់មនុស្សពេញវ័យដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ រហូតដល់ទៅ ៨៩ ភាគរយ៕