ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៦៥០,០៣៣៤នាក់ហើយ កើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៥,២៣០នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥១,៤២៣នាក់ (ស្លាប់ ១៤៣,៤៨៥នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨១៩,៣៤១នាក់ (ស្លាប់ ៤៥,៨០៨នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៥៥៦,៨៦៥ នាក់ (ស្លាប់ ២៩,៧៦៩នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,០៣០,៧០០នាក់ (ស្លាប់ ២០,១៤១នាក់), វៀតណាម ឆ្លងចំនួន ១,០៤៥,៣៩៧នាក់ (ស្លាប់ ២៣,២៧០ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៤,៧១៦នាក់ (ស្លាប់ ១៨,៩៦៣នាក់), សិង្ហបុរី ឆ្លងចំនួន ២៤១,៣៤១នាក់ (ស្លាប់ ៦១២នាក់), កម្ពុជា ឆ្លងចំនួន ១១៩,៦៣៦នាក់ (ស្លាប់ ២,៨៧៦នាក់), ទ្បាវ ឆ្លងចំនួន ៥៦,៣២៤នាក់ (ស្លាប់ ១១០នាក់) និងព្រុយណេ ឆ្លងចំនួន ១៤,២៩១ នាក់ (ស្លាប់ ៩៦នាក់)៕