ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៥៥លាននាក់ ស្លាប់ជាង ៥លាន ១២ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៥, ០៧២,៤៤២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១២៩,៤២០នាក់ និងជាសះស្បើយឡើងវិញ ២៣០,៥៨៧,២៣៦នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៨, ១៦១,៣៧៧នាក់ ស្លាប់ចំនួន ៧៨៦,២៦៨នាក់ និងជាសះស្បើយចំនួន ៣៨,១៣៩,៩២៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៤៥៦,៤០១ នាក់ ស្លាប់ចំនួន ៤៦៣,៨៥២នាក់ និងជាសះស្បើយ ៣៣,៨៦១, ៧៥៦នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៩៦៥,៦៨៤នាក់ ស្លាប់ ៦១១,៥២៤នាក់ និងជាសះស្បើយ ២១,១៧៧,៣៦៧នាក់៕