ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥១នាក់, ជាសះស្បើយ៤៨នាក់, ស្លាប់៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥១នាក់, អ្នកជំងឺចំនួន៤៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៥នាក់ (ក្នុងនោះ៤នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៩, ៦៨៧ ជាសះស្បើយសរុបចំនួន១១៦, ០៧២ និងស្លាប់សរុបចំនួន ២, ៨៨១៕