ថ្ងៃនេះ ឡាវមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន១.០៧៣នាក់ទៀត និង​ស្លា​​ប់២នាក់​

វៀង​ច័ន្ទ​ ៖ ប្រទេស​ឡាវនៅ​ថ្ងៃ​ពុធ​នេះបានកត់ត្រា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ១៩ ចំនួន១.០៧៣ករណីបន្ថែមទៀត​នៅ​ទូទាំងប្រទេស​ ខណៈ​អ្នកស្លាប់​ថ្មីចំនួន២នាក់ទៀតផងដែរ​។​

ទីភ្នាក់ងារ​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​ឡាវ បាន​រាយការណ៍​ថា ការធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន ៥.៤៦១ ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំងប្រទេស​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ ដោយ​រកឃើញ​វិជ្ជមាន​ចំនួន ១.០៧៣ នាក់​។​

ក្រសួងសុខាភិបាល​ឡាវ បាន​បញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង ១.០៧៣ នាក់​ខាងលើ មាន​ករណី​នាំចូល១ករណី និង ១.០៧២ ករណី​ជាការ​ឆ្លង​ក្នុង​សហគមន៍​។​

សូមជម្រាបថា បច្ចុប្បន្នប្រទេស​ឡាវ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន៥៧.៣៩៧ ករណី ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន១១២ នាក់​៕