ទីក្រុង​ប៉េកាំង ប្រកាស​បិទ​សួន​កម្សាន្ត សារមន្ទីរ និង​ផ្សារ​ទំនើប ខណៈ​ករណី​ឆ្លង​កូ​វីដ​នៅ​ចិន កំពុង​កើនឡើង​

ប៉េកាំង​៖ ទីក្រុង​ប៉េកាំង បានប្រកាស​បិទ​សួនច្បារ ផ្សារ​ទំនើប និង​សារមន្ទីរ នៅ​ថ្ងៃ​អង្គារ​នេះ ខណដែល​ទីក្រុង ជាច្រើន​របស់​ចិន បន្ត​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ ១៩ លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​

ប្រទេស​ចិន បាន​រាយការណ៍​ករណី​ក្នុងស្រុក​ថ្មី​ចំនួន ២៨,១២៧ នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃ​ចន្ទ ដោយ​ចំនួន​ឆ្លង​ពាក់កណ្ដាល​ត្រូវបាន​រកឃើញ​ក្នុង​ទីក្រុង Guangzhou ភាគខាងត្បូង និង​ក្រុង Chongqing ភាគ​និរតី ខណ​រដ្ឋធានី​ប៉េកាំង ករណី​ឆ្លង​កំពុង​កើនឡើង​ខ្ពស់​ជា​រៀងរាល់ថ្ងៃ ដែល​ជំរុញឱ្យមាន​ការអំពាវនាវ​ពី​រដ្ឋាភិបាល​ទីក្រុង ឱ្យ​ប្រជាជន​ស្នាក់នៅ​ក្នុងផ្ទះ​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន ប្រទេស​ចិន បាន​អនុវត្តន៍​គោលនយោបាយ Zero-Covid របស់ខ្លួន ដែល​ស្នើឱ្យ​អាជ្ញាធរ រឹតបន្តឹង​គោលដៅ​បន្ថែមទៀត​នៅក្នុង​វិធានការ​ទប់ស្កាត់​៕