ផ្ទុះករណីបាញ់ប្រហារ នៅ​ហាងមួយ ក្នុង​រដ្ឋ Virginia ​សហរដ្ឋអាមេរិក ស​ម្លា​​ប់​មនុស្ស​ជាង១០នាក់

វ៉ាស៊ីនតោន​៖ មន្ត្រីប៉ូលិស បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​នៅក្នុង​ហាង Walmart ក្នុង​ទីក្រុង Chesapeake នៃ​រដ្ឋ Virginia សហរដ្ឋអាមេរិក ដោយ​សម្លាប់​មនុស្ស ជាង១០ នាក់​។​

យោងតាម​ប៉ូលិស បាន​បញ្ជាក់ថា ជនសង្ស័យ​គឺជា​អ្នកគ្រប់គ្រង​ហាង បាន​បើក​ការបាញ់ប្រហារ រួចមក​យក​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។ ទន្ទឹម​នោះ មកដល់ពេលនេះ មាន​ព័ត៌មាន​លម្អិត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ហេតុការណ៍​នេះ ប៉ុន្តែ​មន្ត្រីប៉ូលិស​ម្នាក់ បាន​និយាយថា មនុស្ស​មិន​លើសពី ១០ នាក់​ទេ​ដែល​បាត់​បង់ជីវិត និង​ច្រើន​នាក់​ទៀត​រងរបួស​។

គួរ​បញ្ជាក់ថា ហេតុការណ៍​នៃ​ការបាញ់ប្រហារ​នេះ ប៉ូលិសបាន​បញ្ជាក់ថា កើតឡើង​នៅ​ម៉ោង ២២ និង១២នាទី ម៉ោង​ក្នុងស្រុក ៕