ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ការវាយប្រហារ​តាម​អាកាស​បន្លឺឡើង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​

គៀវ​៖ ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ការវាយប្រហារ​តាម​អាកាស​ត្រូវបាន​បន្លឺឡើង​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ នេះ​បើ​យោងតាម​ផែនទី​ប្រកាសអាសន្ន​ការវាយប្រហារ​តាមផ្លូវ​អាកាស​ផ្លូវការ​របស់​ប្រទេស​នេះ​។​

ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន បាន​បន្លឺឡើង​ក្នុង​តំបន់ Dnepropetrovsk, Kirovograd និង Nikolayev ក៏ដូចជា​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុង​គៀវ​។ ទន្ទឹម​នោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន បាន​បន្លឺឡើង​នៅក្នុង​តំបន់​រដ្ឋបាល​អ៊ុយ​ក្រែ​ន ចំនួន ៦ ទីតាំង ដូចជា Dnepropetrovsk, Poltava, Sumy, Kharkov, Cherkassy និង Chernigov ៕