World Cup 2022៖ រាត្រី​នេះ​មាន​៤​គូ ដើម្បី​បញ្ចប់​ជុំ​ទី​២​ប្រចាំ​ពូ​ល G និង H

កាតា ​៖ ការប្រកួត World Cup 2022 នៅ​ប្រទេស​កាតា នៅ​រាត្រី​នេះ​បាន​ឈានដល់​ការប្រកួត​បញ្ចប់​ជុំ​ទី​២​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល G និង H ហើយ​។​

គូ​បើកឆាក​នា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៨ ខែវិច្ឆិកា​នេះ (​ម៉ោង​នៅ​កម្ពុជា​) គឺជា​ការជួបគ្នា​រវាង​ក្រុម​កា​មេ​រូ​ន ប៉ះ​ស៊ែ​ប៊ី នៅមុន​ពេល​ប្រេ​ស៊ី​ល ជួប​ស្វី​ស នា​ម៉ោង១១​យប់​នៃ​វគ្គ​សន្សំ​ពិន្ទុ​ប្រចាំ​ពូ​ល G​។​ ​ចំណែកឯ ២​ប្រកួត​ផ្សេងទៀត​ក្នុង​ពូ​ល H វិញ​គឺជា​ជំនួប​រវាង​ក្រុម​កូរ៉េខាងត្បូង ប៉ះ​ហ្គា​ណា ម៉ោង ៨​យប់ និង​ព័រ​ទុយ​ហ្គា​ល់ ប៉ះ​សត្រូវ​ចាស់​អ៊ុយ​រ៉ា​ហ្គា​យ​នា​ម៉ោង ២​យប់​រំលង​អធ្រា​ត្រ៕