កាសែត New York Times ៖ សមាជិក​ណា​តូ​ភាគច្រើន អស់​អាវុធ​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​

វ៉ាស៊ីនតោន​៖ កាសែត New York Times បាន​រាយការណ៍​ថា ឃ្លាំង​ស្តុក​អាវុធ​លោកខាងលិច កាន់តែ​តានតឹង បន្ទាប់ពី​ការផ្ដល់​អាវុធ​រាប់មិនអស់​ទៅកាន់​អ៊ុយ​ក្រែ​ន ខណៈដែល​នេះ​ជា​ផលវិបាក​សម្រាប់​សមាជិក​ណា​តូ ក្នុង​ការបន្ត​ការគាំទ្រ​ទីក្រុង​គៀវ ឱ្យបាន​យូរ​តាម​តម្រូវការ​។

របាយការណ៍​កាសែត​ដដែលបាន​បន្ថែមថា បណ្តា​ប្រទេស​តូចៗ​ គឺ​អស់​សក្តានុពល​ក្នុងការ​ផ្គត់ផ្គង់ ហើយ​យោងទៅតាម​មន្ត្រី​ណា​តូ​ម្នាក់ បាន​ឲ្យ​ដឹងថា ប្រទេស​យ៉ាងហោចណាស់ ២០ ក្នុងចំណោម​សមាជិក ៣០ របស់​សម្ព័ន្ធ គឺ​ស្ថិតក្នុង​ចំណែក​ជួយ​ដល់​អ៊ុយ​ក្រែ​ន​។

មន្ត្រី​ដដែលបន្តថា មានតែ​សម្ព័ន្ធមិត្ត​ធំៗ ដូចជា​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ហូ​ឡង់ ប៉ុណ្ណោះ ដែលមាន​ស្តុក​ទុក​គ្រប់គ្រាន់ ដើម្បី​បន្ត ឬ​បង្កើន​ការនាំចេញ​អាវុធ​ទៅកាន់​អ៊ុយ​ក្រែ​ន​៕