ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន កើនឡើងដល់ជាង៣៥.២លាននាក់

អាស៊ាន ៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.២លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,២ម៉ឺននាក់ដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៨ពាន់នាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ឆ្លងចំនួន ១១,៥១៤,៥៣២នាក់ (ស្លាប់ ៤៣,១៧០នាក់)។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៦៥០,២៤៤នាក់ (ស្លាប់ ១៥៩,៦៧៦នាក់) និងប្រទេសម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៩៨៦,២៩៤នាក់ (ស្លាប់ ៣៦,៦៥២នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,៧០២,៣៣០នាក់ (ស្លាប់ ៣៣,១០៦នាក់), ហ្វីលីពីន ឆ្លងចំនួន ៤,០៣៣,៦៨២នាក់ (ស្លាប់ ៦៤,៥៩៥ នាក់), សិង្ហបុរី ឆ្លងចំនួន ២,១៦៣,៨៧២នាក់ (ស្លាប់ ១,៧០២នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,១៦៧នាក់ (ស្លាប់ ១៩,៤៨៨នាក់), ព្រុយណេ ឆ្លងចំនួន ២៤១,០៤៤នាក់ (ស្លាប់ ២២៥នាក់), ទ្បាវ ឆ្លងចំនួន ២១៦,៦២៤នាក់ (ស្លាប់ ៧៥៨នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៨,០៦៣នាក់ (ស្លាប់ ៣,០៥៦នាក់)៕