អបអរសាទរ «គុនល្បុក្កតោ» របស់កម្ពុជា  ត្រូវបានអង្គការ UNESCO ដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយ នៃមនុស្សជាតិជាផ្លូវការ

ភ្នំពេញ ៖ ក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការនៅវេលាម៉ោង ១០កន្លះយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

គួរបញ្ជាក់ថា សម្បត្តិបេតិកភណ្ឌខ្មែរចំនួន៩ហើយ ដែលត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន៖

១/ តំបន់អង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី១៤ ធ្នូ ១៩៩២។

២/ របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០០៣។

៣/ ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី៧ កក្កដា ២០០៧។

៤/ ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៥ វិច្ឆិកា ២០១៥។

៥/ ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២ ធ្នូ ២០១៥។

៦/ ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី៣០ វិច្ឆិកា ២០១៦។

៧/ តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី៨ កក្កដា ២០១៧។

៨/ ល្ខោនខោលវត្តស្វាយអណ្ដែត៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី២៨ វិច្ឆិកា ២០១៨។

៩/ គុនល្បុក្កតោ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២៕