តា​លី​បង់​ទាមទារ​ឱ្យ​អាមេរិក​ប្រគល់​ទ្រព្យសម្បត្តិ​ដែល​​បង្ក​កមក​ឲ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ​

កា​ប៊ុល​ ៖ ក្រុម​តា​លី​បង់ បាន​អំពាវនាវ​ឱ្យ​សមាជិកសភា​សហរដ្ឋអាមេរិក​ឲ្យ​ប្រគល់​ទ្រព្យសម្បត្តិ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ត្រូវបាន​បង្កក​បន្ទាប់ពី​ការកាន់កាប់​ប្រទេស​កាលពី​ខែ សីហា​របស់​ពួកគេ មក​ឲ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ​។​

នៅក្នុង​លិខិត​បើកចំហ​មួយ កាលពី​ថ្ងៃ ពុធ រដ្ឋមន្ត្រី​ក្រសួងការបរទេស​តា​លី​បង់ លោក Amir Khan Muttaqi បាន​និយាយថា បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​ដែល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ជួប នាពេល​បច្ចុប្បន្ននេះ គឺ​ភាពអសន្តិសុខ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​យើង​សង្ឃឹមថា ទ្រព្យសម្បត្តិ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ត្រូវបាន​បង្កក​ទុក​នៅក្រៅ​ប្រទេស​ទាំង​ប៉ុន្មាន រដ្ឋាភិបាល​អាមេរិក ក៏ដូចជា​សមាគមន៍​អន្តរជាតិ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ប្រគល់​វា​មក​ឲ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ​ផងដែរ​។​

ទីក្រុង វ៉ាស៊ីនតោន បាន​រឹបអូស​ទ្រព្យសម្បត្តិ​ជិត ៩,៥ ពាន់​លាន​ដុល្លារ​ដែលជា​កម្មសិទ្ធិ​រប​ស់​ធនាគារកណ្តាល​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ក្រុម​តា​លី​បង់​បាន​ឡើងកាន់​អំណាច​មក​។

ដោយឡែក កាលពី​ខែ តុលា អនុរដ្ឋមន្ត្រី​ក្រសួង​ធនាគារ​សហរដ្ឋអាមេរិក លោក Wally Adeyemo បាន​និយាយថា លោក​បាន​មើលឃើញថា ក្រុម​តា​លី​បង់ ហាក់​មិនមាន​លទ្ធភាព ក៏ដូចជា​ចំណុច​វិជ្ជមាន​ណាមួយ​ឡើយ ក្នុងការ​ប្រើប្រាស់​ប្រាក់ និង​ទ្រព្យសម្បត្តិ​ទាំងអស់នេះ​ទេ​។​ ទន្ទឹម​នោះ សេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ពឹង​ផ្អែកលើ​ប្រទេស​ជា​ជំនួយ​ក៏ត្រូវ​បាន​ដួលរលំ ដោយ​មន្ត្រីរាជការ​គ្មាន​ប្រាក់ខែ និង​ប្រាក់ចំណូល​៕