World Cup 2022៖ រកឃើញ​១០​ប្រទេស​ហើយ កក់ក្ដៅ​អី​វគ្គ​១៦​ក្រុម 

កាតា ៖ គិត​ត្រឹម​ថ្ងៃទី​០១ ខែធ្នូ​នេះ បាន​រកឃើញ​ក្រុម​ចំនួន​១០​ហើយ​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក World Cup ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា ក្រោយ​ប្រកួត​ចប់​ពីរ​ពូ​ល​ទៀត​កាលពី​យប់មិញ ។​

សម្រាប់​លទ្ធផល​ការប្រកួត​បើកឆាក​ពូ​ល D ក្រុម​អូស្ត្រាលី ដណ្តើមបាន ៣​ពិន្ទុ​យ៉ាងសំខាន់​ក្រោយ​យកឈ្នះ​ក្រុម​ដា​ណឺ​ម៉ាក ១-០ ខណៈ​ការលេង​បង្គ្រប់កិច្ច​របស់​ក្រុម​បារាំង ​ចាញ់​ក្រុម​ទុយ​នេ​ស៊ី ១-០​។ ដូច្នេះ​មានន័យថា ក្រុម​បារាំង និង​អូស្ត្រាលី រកបាន ៦​ពិន្ទុ​ដូចគ្នា មានឱកាស​ឡើង​វគ្គ ១៦​ក្រុម​ជា​បន្ត​។​

​ចំណែក​២​ប្រកួត​នៅ​ពូ​ល C វិញ ក្រុម​ប៉ូឡូញ និង​អា​ហ្ស​ង់​ទីន ដឹក​ដៃ​គ្នា​នៅ​វគ្គ​១៦​ក្រុម ទោះ​ប៉ូឡូញ ប្រកួត​ចាញ់​អា​ហ្ស​ង់​ទីន ២-០ នៅ​ថ្ងៃ​បិទ​ពូ​ល​ក៏ដោយ​។ លទ្ធផល​ធ្វើ​ឲ្យ​ប៉ូឡូញ មាន​៤​ពិន្ទុ ស្មើនឹង​ម៉ិ​ក​ស៊ិ​ក ក្រោយ​ឈ្នះ​អា​រ៉ា​ប៊ី​សា​អូឌីត ២-១ ប៉ុន្តែ​ប៉ូឡូញ មាន​គ្រាប់​បាល់​ចំណេញ​ជាង​ម៉ិ​ក​ស៊ិ​ក ។​

​ដូច្នេះ​មានន័យថា FIFA World Cup 2022 រកបាន ១០​ក្រុម​ហើយ​ដែល​បាន​ឡើង​វគ្គ ១៦​ក្រុម​ជា​បន្ត​រួមមាន​ក្រុម បារាំង​, ប្រេ​ស៊ី​ល​, ព័រ​ទុយ​ហ្គា​ល់​, សេ​ណេ​ហ្គា​ល់​, ហូ​ឡង់​, អង់គ្លេស​, សហរដ្ឋអាមេរិក ,​អូស្ត្រាលី​,​អា​ហ្ស​ង់​ទីន​និង​ប៉ូឡូញ ក្នុងការ​ស្វែងរក​ឱកាស​ឡើង​វគ្គ ៨​ក្រុម​ជា​បន្ត​នៃ​ការ​ឈានទៅ​ការដណ្តើម​ពាន​បាល់ទាត់​ពិភពលោក​នេះ​៕