ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ករណីរំលូតគភ៌ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្រ្កង (ព្រៃទទឹង)

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធករណីរំលូតគភ៌ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្រ្កង (ព្រៃទទឹង) ស្ថិតនៅក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកកងពិសី ខេត្តកំពង់ស្ពី។

ក្រោយហេតុការណ៍កើតឡើង ក្រសួងសុខាភិបាលបានចាត់បញ្ជូនក្រុមការងារបច្ចេកទេស ដោយរួមសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានចុះពិនិត្យនិងស្រាវជ្រាវករណីកើតហេតុបណ្តាលមកពីការរំលូតគភ៌ក្នុងផ្ទៃស្រ្តីខាងលើ ដែលក្រសួងសុខាភិបាល សូមបញ្ជាក់ជូនដូចក្នុងសេចក្តីប្រកាសខាងក្រោម៖