សម្តេចតេជោ៖ ក្រុមហ៊ុន Toyota នឹងដំំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងពេលឆាប់ៗនេះ

ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea (Cambodia) នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រុមហ៊ុន Toyota នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ។

សម្តេចតេជោបញ្ជាក់ថា សមិទ្ធិផលទាំងអស់នេះបានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា៕