សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ជប៉ុនឆ្នាំក្រោយនឹងមិនដូចពីមុននោះទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២៣ កម្ពុជា ជប៉ុននឹងដំឡើងកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួន។

ថ្លែងក្នុងពិធីរំលឹកខួប១០ បូក១ឆ្នាំនៃប្រតិបត្តិការក្រុមហ៊ុន Minibea នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងថា នេះជាការព្រមព្រៀងដែលនឹងបង្កើនប្រយោជន៍រវាងប្រទេសទាំងពីរ។

សម្តេចតេជោបញ្ជាក់ថា ការសម្រេចពង្រឹងទំនាក់ទំនងនេះត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ៊្វូមីអូ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២៕