សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខមរណភាពរបស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន។

សូមជម្រាបថា លោក ជាំង ជឺមីន បានទទួលមរណភាព ដោយសារជំងឺមហារីកគ្រាប់ឈាម បូករួមជាមួយការខូចខាតសរីរាង្គខាងក្នុងជាច្រើន នៅឯទីក្រុងសៀងហៃ កាលពីវេលាម៉ោង១២៖១៣នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៩៦ឆ្នាំ។ មរណភាព របស់ ជាំង ជឺមីន ដោយបន្សល់ទុកនូវភរិយា គឺលោកស្រី វ៉ាង យេពីង (Wang Yeping) ហើយនិងកូនប្រុស២នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយចិន។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ចូលរួមរំលែកទុក្ខមរណភាព របស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖