បុរស​អ៊ីរ៉ង់​ម្នាក់​ស្លាប់ អំឡុងពេល​អបអរសាទ​រ​ក្រុម​ជម្រើសជាតិ​ធ្លាក់​ចេញពី World Cup

តេហេរ៉ង់ ៖ បុរស​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ង់ ខណៈ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​អបអរ​ជា​សាធារណៈ​នៅពេលដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ធ្លាក់​ចេញពី​ការប្រកួត World Cup ត្រឹម​វគ្គ​ចែ​ល​ពូ​ល​។​

សកម្មជន​បាន​និយាយថា លោក Mehran Samak ត្រូវបាន​បាញ់​ចំក្បាល បន្ទាប់ពី​លោក​បាន​ចុច​ស៊ី​ហ្លេ​រថយន្ត​របស់លោក​នៅ​ទីក្រុង Bandar Anzali កាលពី​យប់​ថ្ងៃ​អង្គារ​។ វីដេអូ​ពី​ទីក្រុង​ផ្សេងទៀត បាន​បង្ហាញថា មាន​ក្រុមមនុស្ស​បាន​អបអរសាទរ និង​រាំ នៅតាម​ដងផ្លូវ​។​

​ជនជាតិ​អ៉ី​រ៉ង់​ជាច្រើន បាន​បដិសេធ​គាំទ្រ ដល់​ក្រុមបាល់ទាត់​របស់​ពួកគេ នៅក្នុង​ប្រទេស​កាតា ដោយ​មើលឃើញថា ជា​ក្រុម​តំណាង​នៃ​សាធារណរដ្ឋ​អ៉ី​ស្លាម​នេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ បាន​ស្តីបន្ទោស​លើ​កងកម្លាំង​សត្រូវ ទាំង​ក្នុង និង​ក្រៅប្រទេស​អ៉ី​រ៉ង់ ថា​បានដាក់​សម្ពាធ​មិន​តម្លាភាព លើ​ក្រុម​កីឡាករ បន្ទាប់ពី​ការបរាជ័យ ១-០ របស់​ពួកគេ ក្រោម​ថ្វី​ជើង​ក្រុម​អាមេរិក ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​៕