Biden ថា លោកត្រៀមខ្លួន​រួចរាល់​ក្នុងការ​ពិភាក្សា​ជាមួយ​លោក Putin អំពី​ការបញ្ចប់​សង្រ្គាម​នៅ​អ៊ុយ​ក្រែ​ន​

វ៉ាស៊ីនតោន​៖ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​និយាយថា លោក ត្រៀមខ្លួន​រួចរាល់ ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការបញ្ចប់​សកម្មភាព​យោធា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជាមួយ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin ប៉ុន្តែ​មិនមែន​ភ្លាមៗ​នោះទេ​។

លោក Biden បានធ្វើការ​កត់សម្គាល់ អំឡុង​កិច្ចពិភាក្សា​ជាមួយ​លោក Macron ថា ការពិត និង​បញ្ហា​គឺថា​ខ្ញុំ​មិនមាន​គម្រោង​ភ្លាមៗ ដើម្បី​ទាក់ទង​ជាមួយ​លោក Putin នោះទេ​។​ ទន្ទឹម​នោះ មេដឹកនាំ​បារាំង លោក Macron ក៏បាន​លើកឡើងថា លោក មានបំណង​បន្ត​ការចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។​លោក បាន​សង្កត់ធ្ងន់ថា ការសន្ទនា​គឺ​នៅតែ​ចាំបាច់ ដូច្នេះហើយ​យើង​នឹង​បន្តធ្វើ​វា ៕