World Cup 2022៖ បារាំង អង់គ្លេស ឡើង​វគ្គ​៨​ក្រុម ក្រោយ​ឈ្នះ​គូប្រជែង​រៀងៗ​ខ្លួន

កាតា​៖ ក្រុម​កា​ពារ​តំណែង​ជើងឯក​បារាំង និង​អង់គ្លេស បាន​ឡើងទៅ​វគ្គ ៨​ក្រុម​នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កាតា បន្ទាប់ពី​ឆ្លងកាត់​វគ្គ ១៦​ក្រុម​យកឈ្នះ​គូរ​ប្រជែង​រៀងៗ​ខ្លួន​កាលពី​យប់មិញ​។​

​សម្រាប់​ការប្រកួត​វគ្គ​១៦​ក្រុម ក្រុម​កា​ពារ​តំណែង​ជើងឯក​បារាំង បាន​យកឈ្នះ​ប៉ូឡូញ ៣-១ ខណៈ​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​យកឈ្នះ​ក្រុម​សេ​ណេ​ហ្គា​ល់ ដោយ​លទ្ធផល ៣-០៕