​វិមាន​ក្រឹម​ឡាំង ៖ លោក ពូ​ទីន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់ Donbass ឆាប់ៗ​

មូ​ស្គូ​៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ Donbass ឆាប់ៗ​នេះ ដែលជា​អតីត​ទឹកដី​អ៊ុយ​ក្រែ​ន ហើយ​រុស្ស៊ី ធ្វើការ​បោះឆ្នោត​ប្រជាមតិ​យក​កាលពីដើម​ឆ្នាំនេះ​។​

លោក Peskov បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​កើតឡើង​ក្នុងពេល​កំណត់ ដោយ​បន្ថែមថា វា​ជា​តំបន់​មួយ​នៃ​សហព័ន្ធរុស្ស៊ី​។​ លោក បាន​បន្ថែមថា លោកពូ​ទីន មិនមាន​ផែនការ​ជាក់ស្តែង​ណាមួយ អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ទេ​៕