Mbappe កំពុង​ឈរ​កំពូល​តារាង Top scorers នៅ World Cup

កាតា ៖ គិត​ត្រឹម​ពេលនេះ​ខ្សែប្រយុទ្ធ​ជួរមុខ​ដ៏​មុត​ស្រួច​របស់​បារាំង Kylian Mbappe បាន​កំពុង​នាំមុខ​កំពូល​តារាង​អ្នក​រកបាន​ច្រើន​គ្រាប់​ជា​បណ្តោះអាសន្ន​នៃ World Cup 2022 នៅ​ប្រទេស​កាតា​។​

​ការ​ឡើងឈរ​កំពូល Top scorers នៅ World Cup បានកើត​ឡើង បន្ទាប់ពី Mbappe បាន​ស៊ុត​បញ្ចូល​ទី​២​ក្នុង​ជ័យជម្នះ ៣-១ លើ​ក្រុម​ប៉ូឡូញ​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​កាលពី​យប់មិញ​។​

​នេះ​មា​ន័យ​ថា ខ្សែប្រយុទ្ធ​វ័យ​ទើប​ជាង ២០​ឆ្នាំ Mbappe រកបាន​៥​គ្រាប់​ហើយ ក្នុងចំណោម​៤​ប្រកួត​របស់​បារាំង​នៅ World Cup លើក​ទី​២២ នេះ ដោយ​រកបាន ២​គ្រាប់​ពេល​បារាំង​បំបាក់​អូស្ត្រាលី ៤​ទល់នឹង​១ និង​រកបាន ១​គ្រាប់​ផងដែរ​ពេល​មាន់គក យកឈ្នះ​ដា​ណឺ​ម៉ាក ២-១​។​

​យ៉ាងណាមិញ​មាន​កីឡាករ​ដល់​ទៅ ៦​នាក់​ដែល​រកបាន ៣​គ្រាប់​តាម​ពីក្រោយ Mbappe មានដូចជា​មិត្ត​រួម​ជាតិ Olivier Giroud, Alvaro Morata របស់​អេ​ស្ប៉ា​ញ Lionel Messi របស់​អា​ហ្ស​ង់​ទីន Marcus Rashford របស់​អង់គ្លេស Cody Gakpo របស់​ហូ​ឡង់ និង Enner Valencia របស់​អេ​ក្វា​ឌ័​រ​ដែល​បាន​ហាលអាវ​វ​ទៅហើយ​៕