ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldmeter ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៦៨២,៨៥៣នាក់ហើយ ដែលកើនឡើងជិត៤ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៥,៩៣០នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥១,៩៤៥នាក់ (ស្លាប់ ១៤៣,៦៩៨នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨២០,៤៩៤នាក់ (ស្លាប់ ៤៦,១១៧នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៥៦៣,១៥៣នាក់ (ស្លាប់ ២៩,៨៣៧នាក់)។
ដោយឡែក ឆ្លងចំនួន ២,០៤០,១២៥នាក់ (ស្លាប់ ២០,២៥២នាក់), វៀតណាម ឆ្លងចំនួន ១,០៥៥,២៤៦នាក់ (ស្លាប់ ២៣,៣៣៧នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៥,៥៥៩នាក់ (ស្លាប់ ១៨,៩៧៥នាក់), សិង្ហបុរី ឆ្លងចំនួន ២៤៤,៨១៥នាក់ (ស្លាប់ ៦១៩នាក់), កម្ពុជា ឆ្លងចំនួន ១១៩,៧៤១នាក់ (ស្លាប់ ២,៨៨៧នាក់), ទ្បាវ ឆ្លងចំនួន ៥៧,៣៩៧នាក់ (ស្លាប់ ១១២នាក់) និងព្រុយណេ ឆ្លងចំនួន ១៤,៣៧៨នាក់ (ស្លាប់ ៩៦នាក់)៕