ជប៉ុន និង​កូរ៉េខាងត្បូង ធ្លាក់​ចេញពី World Cup ត្រឹម​វគ្គ​១៦​ក្រុម​

កាតា ៖ ក្រុម​ជម្រើសជាតិ​សាំ​ម៉ូ​រ៉ៃ​ខៀវ​ជប៉ុន និង​ក្រុម​តោ​ក្រហម​កូរ៉េខាងត្បូង បាន​ធ្លាក់​ចេញពី​ការប្រកួត​បាល់ទាត់ FIFA World Cup 2022 នៅ​ប្រទេស​កាតា ត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ បន្ទាប់​ប្រកួត​ចាញ់​គូរ​ប្រជែង​រៀងខ្លួន​កាលពី​យប់​។​

ជប៉ុន បាន​ប្រកួត​ចាញ់​ក្រុម​ក្រូ​អាត ដោយ​បាល់​កាត់ក្ដី​១១​ម៉ែត្រ ដោយ​លទ្ធផល​៣-១ ក្រោយ​ក្រុម​ទាំងពីរ​ធ្វើឡើង​យ៉ាង​ស្វិតស្វាញ​ពេញ ៩០​នាទី​បាន​ត្រឹម​ស្មើគ្នា ១-១ នឹង​បាន​ឈានចូល​ម៉ោង​បន្ថែម ១៥​នាទី ២​ដង​។ ចំណែក​កូរ៉េខាងត្បូង ប្រកួត​ចាញ់​ក្រុម​សាំ​បាំ​ប្រេ​ស៊ី​ល ក្នុង​លទ្ធផល ៤-១ សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ World Cup យប់មិញ​។​

​លទ្ធផល​នេះ​បានធ្វើ​ឲ្យ ក្រុម​ក្រូ​អាត និង​ប្រេ​ស៊ី​ល បាន​ក្លាយជា​បេក្ខភាព​ទី​៦ ដែលមាន​សិទ្ធិ​ឆ្លងទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ការ​កក់​កៅអី​បាន​មុន​រួចជាស្រេច​មានដូចជា ហូ​ឡង់​, អា​ហ្ស​ង់​ទីន​, បារាំង និង​អង់គ្លេស​៕