អាមេរិក កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រព័ន្ធ​រ៉ុក្កែត HIMARS ទៅកាន់​អ៊ុយ​ក្រែ​ន​

វ៉ាស៊ីនតោន​៖ កាសែត The Wall Street Journal បាន​រាយការណ៍​ថា សហរដ្ឋអាមេរិក បាន​កែប្រែ​ផែនការ​ផ្គត់ផ្គង់​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត​ប្រភេទ HIMARS ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

យោងតាម​ប្រភព ការផ្លាស់ប្តូរ​នេះ​បាន​គ្របដណ្តប់​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ដោយ​សហរដ្ឋអាមេរិក បាន​ច្រានចោល​នូវ​លទ្ធភាព​ផ្គត់ផ្គង់​ប្រព័ន្ធ​មី​ស៊ី​ល​ផ្លោង ATACMS ទៅកាន់​អ៊ុយ​ក្រែ​ន​។​ ទន្ទឹម​នោះ ទាំង​មន្ទីរ​បញ្ច​កោណ សេត​វិមាន និង​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន មិន​បានធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ​។​

គួរ​បញ្ជាក់ថា M142 HIMARS (​ប្រព័ន្ធ​រ៉ុក្កែត​កាំភ្លើង​ធំ​ចល័ត​ខ្ពស់​) ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Lockheed Martin របស់​អាមេរិក​៕