វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៣៦២ករណីទៀត និងស្លាប់១នាក់

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣៦២ករណីទៀត និងស្លាប់១នាក់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

សូមជម្រាបថា សរុបរហូតមកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១១,៥១៨,៥១១នាក់ ក្នុងនោះស្លាប់សរុបចំនួន ៤៣,១៧៨នាក់៕