Goncalo Ramos ជា​កីឡាករ​ដំបូង​គេ​ស៊ុត​បាន Hat-Trick នៅ World Cup

កាតា ៖ ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ បាន​ឡើងទៅ​វគ្គ​៨​ក្រុម បន្ទាប់ពី​យកឈ្នះ ស្វី​ស ក្នុង​លទ្ធផល​យ៉ាង​ចាស់ដៃ ៦-១ នៅ​កីឡដ្ឋាន Lusail វគ្គ​១៦​ក្រុម​ចុងក្រោយ កាល​យប់មិញ ។​

៦​គ្រាប់​របស់​ក្រុម​ព័រ​ទុយ​ហ្គា​ល់ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង Goncalo Ramos ៣​គ្រាប់​, Pepe ១​គ្រាប់​, Raphaël Guerreiro ១​គ្រាប់ និង Rafael Leão ១​គ្រាប់​។ ខណ​:១​គ្រាប់​របស់​ស្វី​ស ស៊ុត​ដោយ Manuel Akanji​។​

​ក្រោយ​ចប់​ការប្រកួត​ខ្សែប្រយុទ្ធ​វ័យក្មេង Gonçalo Ramos ក្លាយ​កីឡាករ​គេ​ស៊ុត​បាន Hat-Trick (៣​គ្រាប់​ម្នាក់ឯង​ក្នុង​១​ប្រកួត​) ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កាតា និង​ជា​កីឡាករ​ក្មេង​ជាងគេ​បំផុត​ដែល​ធ្វើបាន​ត្រឹម​វ័យ​២១​ឆ្នាំ​៕