រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋ សម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋ សម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩។

រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនទៀតនៅមិនទាន់បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយសារមិនមានឯកសារបញ្ជាក់អត្តសញ្ញាណខ្លួន សម្រាប់ចុះឈ្មោះចាក់វ៉ាក់សាំង ដូចនេះរដ្ឋបាលខេត្តសូមអញ្ជើញប្រជាពលរដ្ឋដែលមិនមានឯកសារបញ្ជាក់អត្តសញ្ញាណខ្លួន សូមរួសរាន់ទៅសាលាឃុំសង្កាត់ ដើម្បីមេឃុំ ចៅសង្កាត់ រៀបចំឯកសារបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ (ឯកសារបញ្ជាក់នេះ មិនគិតប្រាក់ពីប្រជាពលរដ្ឋនោះទេ ហើយឯកសារនេះចេញជូនប្រជាពលរដ្ឋ គឺសម្រាប់តែចុះឈ្មោះចាក់វ៉ាក់សាំងប៉ុណ្ណោះ)៕ ដោយ ៖ ទឹង សុភាព