ក្រសួងកសិកម្ម ប្រកាសបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មមានគុណភាព និងមានតម្លៃសមរម្យមកចែកចាយនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសបន្តស្វាគមន៍ និងលើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា​ «ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងប្រទេសកម្ពុជា ឲ្យមកដាក់ពាក្យស្នើសុំ នៅក្រសួងកសិកម្ម»៕