ឡានសាំយ៉ុងដឹកឈើចំនួន២គ្រឿងរបស់ឈ្មួញជើងខាំ្លងប្រចាំខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប និងដុតកម្ទេចចោល

ខេត្តក្រចេះ៖ ទ្បានពីរគ្រឿងរបស់ឈ្មួញជើងខាំ្លងប្រចាំខេត្តក្រចេះប៉ែកខាងលិចទន្លេដែលតែងតែជេរប្រមាថអ្នកសារព័ត៌មាន និងសមត្ថកិច្ចកប់ៗមាត់ មិនដែលជំនាញពាក់ព័ន្ធបង្ក្រាបនោះ ឥឡូវត្រូវបានកងរាជអាវុធហត្ថខេត្តក្រចេះ និងកំពង់ចាម បង្ក្រាបនិងដុតកម្ទេចចោល នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការនិងអាវុធហត្ថខេត្តក្រចេះ ចុះបង្រ្កាបរថយន្តដឹកឈើខុសច្បាប់របស់ឈ្មួញឈ្មោះ ធា ដែលល្បីថា រកសុីបទល្មើសអាងខ្សែលោកធំ។

កម្លាំងអាវុធហត្ថខេត្តក្រចេះ និងកម្លាំងស្នាក់ការសន្តិសុខ៧០៦ ព្រមទាំងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ាង ដឿន មេបញ្ជាការរងស្រុក សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វ ទោ សែម ឃាង នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការចាប់រថយន្តដឹកឈើអារចម្រុះចំនួន ០២គ្រឿង នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានឃាត់រថយន្តសាំងយ៉ុងពណ៌ទឹកប្រាក់គ្មានស្លាកលេខដឹកឈើអារលេខ២ចម្រុះ និងរថយន្តសាំងយ៉ុងពណ៌ស្លែ គ្មានស្លាកលេខដឹកឈើអារលេខ ២ចម្រុះម្ចាស់រថយន្តរត់គេចខ្លួនបាត់អស់។

វត្តុតាង ខាងលើយកមកប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ ផល្លិតហៅបូរ៉ា