ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦,៨៥៥ករណីទៀត និងស្លាប់៥១នាក់

បាងកក ៖ ក្រសួងសុខភាពសាធារណៈថៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីសរុបចំនួន «៦,៨៥៥ករណី» និងស្លាប់៥១នាក់ និងឆ្លងក្នុងពន្ធនាគារ២២៤នាក់។ នេះបើយោងតាមសារព័ត៌មាន Bangkok post។