ចំណាប់អារម្មណ៍គ្រូបង្វឹកកម្ពុជាមុនការប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃស្អែក

ភ្នំពេញ៖ លោក Hirose Ryu គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ។

សូមជម្រាបថា ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងធ្វើ​ការប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹង​ក្រុម​ជម្រើស ជាតិ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២២ នៅវេលាម៉ោង ៨:០០យប់ (ម៉ោងនៅកម្ពុជា) ដើម្បី​ត្រៀមលក្ខណៈ​ការប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅពេល​ខាងមុខ៕​