World Cup 2022៖ រាត្រី​នេះ​ ​ទុយ​ហ្គា​ល់ ប៉ះ​ម៉ា​រ៉ុ​ក ខណៈអង់គ្លេស​ជួប បារាំង​

ដូហា ៖ ជំនួប​រវាង​ព័រ​ទុយ​ហ្គា​ល់ និង​ម៉ា​រ៉ុ​ក ហើយ​អង់គ្លេស ប៉ះ​បារាំង​នោះ ជាការ​ប្រកួត​បញ្ចប់​វ​គ្គ ៨​ក្រុម​ចុងក្រោយ​នៅ FIFA World Cup 2022 ក្នុងប្រទេស​កាតា​។​

គូ​បើកឆាក​នា​ម៉ោង ១០​យប់​ថ្ងៃ​សៅរ៍ ទី​១០ ខែធ្នូ​នេះ (​ម៉ោង​នៅ​កម្ពុជា​) គឺជា​ការជួបគ្នា​រវាង​ក្រុម​នៅ​អឺរ៉ុប ព័រ​ទុយ​ហ្គា​ល់​ត្រូវ​តតាំង​ជាមួយ​ម៉ា​រ៉ុ​ក ដែល​មកពី​ទ្វីបអាហ្វ្រិក ក្នុងការ​ប្រជែង​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​បន្តទៀត​។​ ១​ប្រកួត​ទៀត​នា​ម៉ោង ២​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ព្រឹក​ថ្ងៃអាទិត្យ​វិញ គឺជា​គូ​ជក់ចិត្ត​ដិតអារម្មណ៍​រវាង​អង់គ្លេស ប៉ះ​ក្រុម​ការពារ​ជើងឯក មាន់គក​បារាំង​៕