អេ​ស្ប៉ា​ញ ប្រកាស​តែងតាំង​គ្រូបង្វឹក​ថ្មី​ជំនួស​ Luis Enrique

អេស្ប៉ាញ ៖ សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ បានប្រកាស​តែងតាំង​លោក Luis de la Fuente ជា​គ្រូបង្វឹក​ថ្មី​ក្រុម​ជម្រើសជាតិ​ជំនួស​លោក Luis Enrique ដែល​មិនអាច​ដឹកនាំ​ក្រុម​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ FIFA World Cup ២០២២ នៅ​ប្រទេស​កាតា​បាន​។​

លោក Luis de la Fuente វ័យ​៦១​ឆ្នាំ បច្ចុប្បន្នកំពុង​ក​នាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​អាយុ​ក្រោយ ២១​ឆ្នាំ​។​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​អាយុ​ក្រោម ១៩​ឆ្នាំ ឈ្នះ​ជើងឯក​ទ្វីបអឺរ៉ុប កាលពី​ឆ្នាំ​២០១៥ និង​បាន​ដឹកនាំ​ក្រុមយុវជន​អាយុ​ក្រោម​២១​ឆ្នាំ​អេ​ស្ប៉ា​ញ ឲ្យ​ទទួលបាន​ជើងឯក​ទ្វីប​អឺ​រុ​ប​ដូចគ្នា​នៅ​ឆ្នាំ​២០១៩​។ ខណៈ​នៅ​ឆ្នាំ​២០២១ លោក De la Fuente បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ឲ្យ​ទទួលបាន​មេដាយប្រាក់​នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ផងដែរ​៕