​AFF Cup៖ សំបុត្រ​ចូល​ទស្សនា​ការប្រកួតរ​វាង កម្ពុជា និង ហ្វីលីពីន​ចាប់ផ្តើមលក់នៅថ្ងៃនេះ

ភ្នំពេញ៖ ចាប់ពី​ថ្ងៃនេះ​តទៅ លោកអ្នក​អាច​រក​ជាវ​សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​ពានរ​ង្វាន់ AFF Mitsubishi Electric Cup របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ទល់នឹង​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន បាន​ដោយផ្ទាល់​នៅតាម​ទីតាំង​ទាំង ៤ រួមមាន​៖ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក (​ច្រក​ទ្វារធំ​), The Blue Sports Center, Double H និងហាង​កីឡា Fan Sport។

​សូមជម្រាបថា ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ​ហ្វីលីពីន ក្នុង​វគ្គ​ជម្រុះ​ពូ​ល A នៃ​ពានរង្វាន់ AFF Mitsubishi Electric Cup នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ៥:០០​នាទី​ល្ងាច នា​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​៕