World Cup៖ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រនឹង​ធ្វើឡើង​ថ្ងៃទី​១៤-១៥ ខែធ្នូ​

ដូហា ៖ ជំនួប​ក្នុង​វគ្គ ៤​ក្រុម​ចុងក្រោយ​នៃ FIFA World Cup 2022 នៅ​ប្រទេស​កាតា​មានដូចជា ក្រូ​អាត អា​ហ្ស​ង់​ទីន ម៉ា​រ៉ុ​ក និង​បារាំង នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ទៅ​១៤-១៥ ខែធ្នូ វេលា​ម៉ោង​២៖០០​នាទី​រំលង​អា​ធ្រា​ត្រ​។​

ក្រុម​នៅ​អឺរ៉ុប ក្រូ​អាត​ដែលជា​ជើងឯក​រង​កាលពី ៤​ឆ្នាំមុន​នោះ បាន​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​ប៉ះ​ក្រុម​មកពី​តំបន់​អាមេរិក​ឡាទីន អា​ហ្ស​ង់​ទីន​នា​ថ្ងៃទី​១៤ នៅពេល​ម៉ា​រ៉ុ​ក ត្រូវ​ជួប​ក្រុម​ការពារ​ជើងឯក បារាំង​នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២២៕