អាល្លឺម៉ង់ បញ្ជាក់​មូលហេតុ​ដែល​មិន​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ទៅ​អ៊ុយ​ក្រែ​ន តាម​សំណើ​ប៉ូឡូញ​

ប៊ែ​កឡាំង​៖ ទីក្រុង​ប៊ែ​រ​ឡាំង បាន​ពន្យល់​ពី​មូល​ហេតុដែល​ខ្លួន​បដិសេធ​សំណើ​របស់​ទីក្រុង​វ៉ារ​ស្សាវ៉ា ដែល​ឲ្យ​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល MIM-104 Patriot ផលិត​ដោយ​អាមេរិក ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

លោក Tobias Lindner រដ្ឋលេខាធិការ​សភា​នៃ​ក្រសួងការបរទេស​អាល្លឺម៉ង់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា Patriot គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​សមូហភាព​រប​ស់ណា​តូ​។​

មន្ត្រី​រូបនេះ បាន​ពន្យល់ថា ទីក្រុង​ប៊ែ​កឡាំង មិនមាន​ប្រព័ន្ធ Patriot នេះ​គ្រប់គ្រាន់​ដែល​អាច​ប្រគល់​ទៅឱ្យ​អ៊ុយ​ក្រែ​ន​នោះទេ ហើយ​ថា អាល្លឺម៉ង់ បាន​ស្នើឱ្យ​ពង្រឹង​សន្តិសុខ​របស់​ប៉ូឡូញ ដោយ​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទៅកាន់​ព្រំដែន​ភាគ​ខាងកើត​របស់​អង្គការ​ណា​តូ​៕