World Cup៖ រាត្រី​នេះ​បារាំង ប៉ះ​ម៉ា​រ៉ុ​ក ប្រជែង​កៅអី​ផ្តាច់ព្រ័ត្រ​

ដូហា ៖ ក្រុម​ក្រុម​ជម្រើសជាតិ​បារាំង នឹងត្រូវ​ប៉ះ​ម៉ា​រ៉ុ​ក នា​ម៉ោង ២​យប់​រំលង​អា​ធ្រា​ត្រ​នេះ​ឈានចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែធ្នូ (​ម៉ោង​នៅ​កម្ពុជា​) ដើម្បី​ប្រជែង​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2022 នៅ​ប្រទេស​កាតា​។​

​ជំនួប​រវាង​ក្រុម​យក្ស​ទាំងពីរ​ខាងលើនេះ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Lusail ។ ចំណែក​ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ប៉ះ​អា​ហ្ស​ង់​ទីន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប្រជែង​ជើងឯក​ពាន World Cup ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១០​យប់​៕