សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១,៦៧០ករណី និងស្លាប់០៨នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីនៅថ្ងៃអាទិត្យម្សិលមិញ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន១,៦៧០ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន០៨នាក់ទៀតផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃអាទិត្យម្សលមិញ គឺមានការធ្លាក់ចុះបន្តិចមកវិញ បើប្រៀបធៀបនឹងតួលេខឆ្លងប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ដែលមានចំនួន១,៩៣១ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ កើនដល់ ២៥២,១៨៨ ករណីស្ថានការណ៍កូវីដ១៩ និងអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៦៦២នាក់៕