ស៊ី​រី ទាមទារ​ឱ្យ​បញ្ចប់​វត្តមាន​យោធា​អាមេរិក នៅក្នុង​ប្រទេស​

ដា​ម៉ាស​៖ ស៊ី​រី បាន​ថ្កោលទោស​សកម្មភាព​របស់​កងកម្លាំង និង​ទាមទារ​ឱ្យ​បញ្ចប់​វត្តមាន​យោធា​អាមេរិក​ខុសច្បាប់​នៅលើ​ទឹកដី​របស់ខ្លួន ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ស៊ី​រី ផ្ញើ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ។​

សេចក្តីថ្លែងការណ៍​ដដែល បាន​ឲ្យ​ដឹងថា ស៊ី​រី ថ្កោលទោស​ការ​ប្លន់​ជា​ប្រព័ន្ធ​នៃ​ធនធានធម្មជាតិ​ពី​សំណាក់​សហរដ្ឋអាមេរិក និង​អង្គភាព​យោធា​ដែល​ពាក់ព័ន្ធ​។​

ទន្ទឹម​នោះ ក្រសួងការបរទេស​ស៊ី​រី បាន​លើកឡើងថា ការបន្ត​ភាព​ស្ងៀមស្ងាត់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​គោលនយោបាយ​ឈ្លានពាន​របស់​សហរដ្ឋ​អាមេរិក និង​ការរំលោភ​លើ​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ​គឺ​មិនអាច​ទទួលយក​បានទេ​។​

ក្រសួង​ដដែល បន្ថែមថា ការបិទផ្លូវ និង​វិធានការ​បង្ខិតបង្ខំ​រប​ស់​បស្ចិម​លោក​ប្រឆាំងនឹង​ស៊ី​រី គឺ​ស្មើនឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម ៕