ព័រ​ទុយ​ហ្គា​ល់ គ្រោង​នឹង​បណ្តេញ​ លោក Santos ចេញពី​តំណែង​

បរទេស៖ សហព័ន្ធ​បាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ ត្រូវបាន​គេ​រាយការណ៍​ថា​គ្រោង​នឹង​បណ្តេញ​គ្រូបង្វឹក​លោក Fernando Santos ចេញពី​តំណែង បន្ទាប់ពី​ក្រុម​បាន​ធ្លាក់​ចេញពី​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ក្រុម​របស់លោក Santos បាន​ធ្លាក់​ចេញពី World Cup ក្រោយ​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក​ក្នុង​លទ្ធផល ១-០ ក្នុង​វគ្គ ៨ ក្រុម​ចុងក្រោយ​។ បន្ទាប់ពី​ការបរាជ័យ​លោក Santos បាន​បង្ហើប ថា​លោក​នឹង​ពិភាក្សា​អំពី​អនាគត​របស់លោក​ជាមួយ​សហព័ន្ធ​នៅពេលដែល​លោក​ត្រលប់​ទៅដល់​ទីក្រុង Lisbon វិញ​។​

​កិច្ចសន្យា​បច្ចុប្បន្ន​របស់លោក Santos ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ នឹង​ផុតកំណត់​រហូតដល់​ខែមិថុនា ឆ្នាំ ២០២៤ ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន GOAL បាន​ឲ្យ​ដឹងថា​លោក Santos នឹង​លាលែង​ពី​តួនាទី​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​ក្នុងពេល​ឆាប់ៗ​នេះ​។​

​របាយការណ៍​នេះ​បាន​អះអាងថា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប Lille លោក Paulo Fonseca កំពុងតែ​ប្រជែង​គ្នា​ដើម្បី​ជំនួស​តំណែង​គ្រូបង្វឹក​វ័យ​៦៨ ឆ្នាំ រូបនេះ​ខណៈដែល​គ្រូបង្វឹក​ក្រុម Roma លោក Jose Mourinho ក៏​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​តួនាទី​នេះ​ផងដែរ​៕