អ៊ុយ​ក្រែ​ន ត្រូវការ​ប្រាក់ ៧០០ ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ប្រទេស​ឡើងវិញ​

គៀវ​៖ នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក Denis Shmygal បាន​និយាយថា ទីក្រុង​គៀវ ត្រូវការ​ប្រាក់​ចំនួន ៧០០ ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ឡើងវិញ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​រុស្ស៊ី​។​

យោងតាម​លោក Shmygal បាន​បញ្ជាក់ថា តួលេខ​នោះបាន​មកពី​ធនាគារពិភពលោក ប៉ុន្តែ​ទីក្រុង​គៀវ ប៉ាន់​ស្មានថា វា​នឹង​ត្រូវការ​ច្រើនជាង​នេះ​។​​​ ទន្ទឹម​នោះ គណៈកម្មការ​អឺរ៉ុប ក៏បាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ប្រហែល ៦០០ ពាន់​លាន​ដុល្លារ ៕