EU បរាជ័យ​ក្នុង​ដំណើរការ​លើ​កញ្ចប់​ទណ្ឌ​កម្ម​ទី ៩ ប្រឆាំងនឹង​រុស្សី​

ឡុង​ដ៍​៖ សមាជិក​នៃ​សហភាព​អឺរ៉ុប មិន​យល់ស្រប​លើ​កញ្ចប់​ទណ្ឌកម្ម​ទី ៩ ប្រឆាំងនឹង​រុស្សី​បានទេ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Reuters ដែល​ដកស្រង់​ប្រភពពី​ការទូត​។​

ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​ចុងក្រោយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សេចក្តីព្រាង​ថ្មី​មួយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ត្រូវបាន​ដំណើរការ​។​

យោងតាម​របាយការណ៍ ប៉ូឡូញ និង​រដ្ឋបាល់​ទិ​ក កំពុង​ជំរុញ​ឱ្យ​ប្រទេស​ផ្សេងទៀត​កុំ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​ការនាំចេញ​ជី​រុស្ស៊ី ខណដែល​អង្គការសហប្រជាជាតិ បាន​ពិពណ៌នា​ថា មាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ស្បៀង​របស់​ពិភពលោក​៕