ព័រ​ទុយ​ហ្គា​ល់ សម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​លោក Santos ហើយ​

បរទេស ៖ សហព័ន្ធ​កីឡាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ បានប្រកាស​អំពី​ការចែក​ផ្លូវ​ជាមួយ​អ្នកចាត់ការ​ទូទៅ​លោក Fernando Santos ក្រោយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ ក្រោម​ថ្វី​ជើងម៉ា​រ៉ុ​ក ក្នុង​លទ្ធផល ១-០ ព្រឹត្តិការណ៍ World Cup​។

​ ចំណែក​លោក José Mourinho បច្ចុប្បន្ន​ជា​គ្រូ​របស់​ក្រុម AS Roma គឺជា​បេក្ខភាព​ដែលមាន​ភាគរយ​ខ្ពស់​ជាងគេ​ដើម្បី​ជំនួស​កៅអី​លោក Santos នៅក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ត្រៀម​សម្រាប់​ពានរង្វាន់ EURO 2024 នៅ​ប្រទេស​អាល្លឺម៉ង់​។​

​លោក Fernando Santos ត្រូវបាន​សហព័ន្ធ​បាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ ផ្ដល់​សេចក្ដីទុកចិត្ត​ឲ្យ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ ដំបូង​នៅ​ឆ្នាំ​២០១៤​។ ស្នាដៃ​សំខាន់ៗ​របស់លោក​គឺ​ជួយ​ជាតិ​ឈ្នះ​ជើងឯក Euro ក្នុង​ឆ្នាំ ២០១៦ និង UEFA Nations League ឆ្នាំ ២០១៩៕