ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់ ខណៈអ្នកជាសះស្បើយ១៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៥នាក់ ខណៈជាអ្នកជាសះស្បើយ១៥នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៣៦៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,១៧៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕